ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យសា្លប់ ៣នាក់ និងរបួសធ្ងន់ព្រះសង្ឃ ២អង្គ

សៀមរាបៈ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ភ្លាមៗ និង ព្រះសង្ឃ ២អង្គរងរបួសធ្ងន់ធ្ងរ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវទៅស្រះស្រង់ ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម៉ូតូទី១ ម៉ាកសង់សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1CE-7784 បើកបរដោយឈ្មោះ នី យ៉ែន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃ ឃុំ សន្លុង ស្រុកទ្រាំង ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច (ស្លាប់) រួមដំណើរដោយព្រះសង្ឃ ២អង្គ៖
១ ភិក្ខុ ហ៊ន យុក ព្រះជន្ម ២២វស្សា ស្រុកកំណើត តាកែវ (របួសធ្ងន់)
២ សាមណេ ម៉េង ចិន្តា ព្រះជន្ម ១៥ វស្សា ស្រុកកំណើត កំពង់ធំ (របួសធ្ងន់)។ ព្រះសង្ឃទាំងពីរអង្គ គង់នៅវត្តបន្ទាយក្ដី ក្នុងខេត្តសៀមរាប។

ចំណែកម៉ូត១គ្រឿងទៀត ម៉ាក Zoomer X ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប 1Z-7242 បើកបរជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ២នាក់ (ស្លាប់ទាំងពីរនាក់)។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពមិនស្គាល់អត្តសញ្ញាណ ២នាក់ ត្រូវបានដឹកយកទៅទុកនៅមន្ទីរពេទ្យខេត្តសៀមរាប និងសពម្នាក់ទៀត បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយទ្បែកម៉ូតូពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍៕

មតិយោបល់