ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ រួមជាមួយម៉ូតូមួយគ្រឿងក្នុងប្រឡាយទឹក

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Post News  បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ រួមជាមួយម៉ូតូ១គ្រឿងនៅក្នុងប្រឡាយទឹក ស្ថិតក្នុងភូមិជាងទង សង្កាត់តាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពីប្រជាពលរដ្ឋបានឲ្យដឹងថា សពបុរសរងគ្រោះខាងលើ រួមជាមួួ ម៉ូតូ១មួយគ្រឿងម៉ាកហុងដា សេ១២៥ ទំនងជាបុរសរូបនោះស្រវឹងស្រាជិះម៉ូតូធ្លាប់ប្រឡាយ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងយកសាកសពមកធ្វើកោសលវិច័យ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់