ព័ត៌មានជាតិ

ជាតិចិនចំនួន ១១នាក់ត្រូវបណ្តេញចេញ

ព្រះសីហនុៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ១១នាក់។
ជនជាតិចិនទាំង ១១នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ DR5036, KR505 និង LQ808 ( KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ (ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ)៕

 

មតិយោបល់