ព័ត៌មានជាតិ

រថយន្តកាមរីបាទ្បែនមួយគ្រឿង បើកសុខៗ ស្រាប់តែបែកកង់ បណ្ដាលឲ្យក្រទ្បាប់ផ្ងារជើង ប៊ិះទៅហើយ នៅផ្លូវជាតិលេខ ៣

តាកែវ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង ម៉ាកកាមរីបាទ្បែន បើកដោយបុរសម្នាក់ ធ្វើដំណើរពីកំពត ទៅភ្នំពេញ បើកសុខៗ ស្រាប់តែក្រទ្បាប់ផ្ងារជើង បណ្ដាលឲ្យរងការខូចខាត សំណាងល្អ ពុំមានអ្នករងរបួសនោះទេ តាមផ្លូវជាតិលេខ ៣ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

មូលហេតុ៖ រថយន្តបែកកង់។

កើតហេតុវេលាម៉ោងនៅវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី៩ ខែសីហា​ ឆ្នាំ២០១៩ ហើយភ្លាមៗផងដែរ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិន្យ ដោយពុំមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ឬប៉ះពាល់ដល់អ្នកដទៃ ទើបឲ្យម្ចាស់យករថយន្តទៅជួសជុលខ្លួនឯង សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់