ពោធិ៍សាត់ៈ យោងតាមផេកអគ្គិសនីបាត់ដំបង បានឲ្យដឹងថាមានករណីដាច់ចរន្តអគ្គិសនីនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង៣០នាទី បញ្ហានេះក្រុមការងារពុំទាន់អាចស្វែងរកកំហូច ឃើញនៅឡើយទេ ដោយមានបញ្ហាផ្លូវធ្វើដំណើរ ដោយសារភ្លៀងធ្លាក់ខ្លាំង បាក់ដើមឈើកាត់ផ្លូវ ព្រមទាំងបាក់ដីនៅទីតាំងមួយចំនួនស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខណ:នេះក្រុមការងារកំពុងប្រឹងប្រែង បន្តស្វែងរកកំហូច ដើម្បីឆាប់ភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់