ព័ត៌មានជាតិ

បុគ្គលិកធានាគារអេស៊ីលីដាម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តបុកនៅឃុំលាយបូរ

តាកែវ: នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៥០នាទី ស្ថិតនៅលើផ្លូវលេខ២២ចន្លោះគីឡូម៉ែត្រលេខ០៤និងលេខ០៥ក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ(បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា)។
– មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខតាកែវ1Q-3023 បើកបរដោយឈ្មោះញ៉ែម ដាលីន ភេទស្រីអាយុ២៧ឆ្នាំ នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរបុគ្គលិកធរនាគារអេស៊ីលីដា(រងរបួសធ្ងន់)ដែលបើកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាតាកូម៉ាពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AG-5471 (អ្នកបើកបរគេចខ្លួនបាត់) អ្នករួមដំណើរក្នុងរថយន្តឈ្មោះ ណុច យ៉េង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល)ដែលបើកបរមកពីទិសខាងកើត។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

 

មតិយោបល់