ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូទាក់ខ្សែភ្លើងលើផ្លូវ បណ្ដាលឲ្យរបួសធ្ងន់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ ជិះម៉ូតូទាក់នឹងខ្សែភ្លើង នៅលើផ្លូវADB ត្រង់ចំណុចមុខផ្ទះឈ្មោះរិទ្ធ លាភ ភេទប្រុស ស្ថិតនៅភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ អឿ អឿន ភេទប្រុស អាយុ ៦៧ឆ្នាំជាតិខ្មែរ នៅភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាក ស៊ីរុស ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានទាក់ខ្សែភ្លើង ដែលបាក់ បង្គោលមកលើផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់៕

មតិយោបល់