ព័ត៌មានជាតិ

សូមជួយ Shareផង! ដើម្បីបានដឹងដល់អ្នកបាត់ម៉ូតូ ដូចភិនភាគក្នុងរូបមកយក…

ស្ទឹងត្រែង: នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅខាងលិចមន្ទីរសាធារណ:ការខេត្តស្ទឹងត្រែង កម្លាំងល្បាតរបស់អធិការដ្ឋានគរបាលក្រុងស្ទឹងត្រែង បានប្រទះឃើញម៉ូតូ ០១គ្រឿង មានទាំងកូនសោ ចតទុកចោលនៅលើផ្លូវ ស្ថិតក្នុងភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង។

ម៉ូតូខាងលើ ម៉ាកHonda Dream C125 ពាក់ស្លាកលេខ ព្រះវិហារ 1B-3504 ។ បច្ចុប្បន្ន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង យករក្សាទុកនៅប៉ុស្តិ៍ ។

បើប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូខាងលើ សូមទាក់ទងមកប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ស្ទឹងត្រែង ដែលមានទីតាំងនៅខាងក្រោយអង្គភាពអគ្គិសនីខេត្ត។ ទំនាក់ទំនងទូរស័ព្ទលេខ 097 822 5555, 097 999 4457, 096 9999 685៕

មតិយោបល់