ព័ត៌មានជាតិ

គ្រោងឆ្អឹងសាកសពស្រី្តម្នាក់ ប្រទះឃើញនៅលើភ្នំសំពៅ

បាត់ដំបងៈ នៅវេលាម៉ោង១៦ និង៤០នាទីថ្ងៃទី ៩ខែសីហា ឆ្នាំ ២០១៩ លើខ្នងភ្នំសំពៅ ដែលមានចម្ងាយពីផ្លូវឡើងចុះ សម្រាម់ថយន្តប្រមាណជា៣០ម៉ែត្រ និងមានកម្ពស់ពីដីប្រមាណ២០០ម៉ែត្រ ប្រជាពលរដ្ឋបានប្រទះឃើញ សាក សពមនុស្ស មានសភាព (រលួយអស់នៅសល់តែគ្រោងឆ្អឹង) បានបង្កឲ្យមាន ការភ្ញាក់ផ្អើល និងបានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន។

រហូតដល់ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះកម្លាំងនគរបាលការិយាល័ យនគរបាលប ច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាន បានហការជាមួយកម្លាំងនគរបាលនៃអធិ ការដ្ឋាននគរបាលស្រុកបាណន់ ចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព ។

ជាលទ្ធផលនៃការពិនិត្យ បានឲ្យដឹងថា សាក សពនេះ អាចស្លាប់ក្នុងអំឡុងពេលជាច្រើនថ្ងៃ កន្លងមកហើយ ដោយសារសាកសពមានសភាព រលួយនៅសល់តែគ្រោងឆ្អឹង ហើយនៅក្បែរសាកសពមានកាបូប និងសម្ភារ:ហូបចុកមួយ ចំនួន ពេលបើកមើលនៅក្នុងកាបូបរបស់ សាកសពមានបន្ទះថ្នាំគ្រាប់ លេប មួយចំនួនផងដែរ ក្រៅពីនោះសាកសព ហាក់មិនមានស្ថានភាពផ្សេងគួរឲ្យកត់សម្គាល់នោះទេ។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរ បាលស្រុកបាណន់ បានបញ្ជាក់ថា ក្នុងអំឡុងខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅមានប្រជាពលរដ្ឋ ដែលរស់នៅឯក្រុងបាត់ដំបង ប្តឹងចូលទៅនគរបាលមូលដ្ឋានស្រុកបាណន់ ពីករណី (បាត់ស្ត្រី) វ័យកណ្តាលម្នាក់ ដែលដំណឹងចុងក្រោយបំផុតនោះថា បានឃើញមានវត្តមានរបស់គាត់ នៅលើភ្នំសំពៅ ស្រុកបាណន់ ប៉ុន្តែពេលបន្ទាប់មកក៏បាត់ដំណឹងឈឹងតែម្តង នៅក្នុងបណ្តឹងបានបញ្ជាក់ថា ស្ត្រីវ័យកណ្តាលរូបនេះ មានឈ្មោះ ថាវ ឃាង អាយុ ៦៧ឆ្នាំ មានទីលំនៅឯខេត្តកំពង់ចាម ជាស្ត្រីនៅលីវ មិនមានប្តីសីនិងកូនចៅនោះទេ ហើយ ក្នុងស្ថានភាពជា មនុស្សមានវិបត្តិផ្លូវចិត្តផងដែរ ។

លោកអធិការបានបញ្ជាក់ទៀតថា ពេលទទួល បណ្តឹងនេះ នគរបាលបានធ្វើការស្រាវជ្រាវ ហើយ មានព័ត៌មានថា មានគេប្រទះឃើញស្រ្តីវ័យកណ្តាលម្នាក់ បានមក(បួសជាដូនជី) នៅលើភ្នំសំពៅនេះ ប្រហែល០២ថ្ងៃ ក៏បាត់ទៅវិញទៅ ដែលប្រភពចុងក្រោយថា បានឃើញស្រ្តីរូប នោះដើរចុះពីលើខ្នងភ្នំសំពៅមកក្រោម ហើយក៏បាត់រហូតមក ដែលពេល វេលានោះគឺមុនពេលដែលក្រុមគ្រួសារមកដាក់ពាក្យបណ្តឹង តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ ក្នុងពេលពិនិត្យសាកសពនេះ នគរបាលស្រុកបាណន់ បានទំនាក់ ទំនងទៅក្រុមគ្រួសារនៅក្រុងបាត់ដំបង ដែលប្តឹងពីករណីបាត់ស្រ្តីពីថ្ងៃមុន មកចូលរូមពិនិត្យមើល សាសពនេះ ហើយពេលពិនិត្យក្រុមគ្រួសារបាន បញ្ជាក់ថា សាកសពដែលរលួយនៅសល់តែគ្រោងឆ្អឹងនេះ គឺជាសាកសពស្រ្តីឈ្មោះ ថាវ ឃាង ដែលបានបាត់ខ្លួនក្នុងអំឡុង ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនោះប្រាកដមែន ដោយសារការសម្គាល់លើសម្លៀកបំពាក់ និងសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួននៅជាមួយ សាកសព។

ការបញ្ជាក់អះអាងរបស់ក្រុមគ្រួសារនិងពិនិត្យ លើស្ថានភាពនៃសាកសព បានវាយតម្លៃនិងសន្និដ្ឋានបានថា សាកសពរបស់ស្រ្តីវ័យ៦៧ឆ្នាំឈ្មោះ ថាវ ឃាង (មិនមែនស្លាប់ ដោយករណីឃាតកម្មណាមួយនោះទេ) តែករណីនេះអាច បណ្តាលមកពីការប្រើ ប្រាស់ថ្នាំងុយដេកលើស កម្រិត ឬកើតខ្យល់ស្លាប់ ដោយខ្លួនឯងនៅទីនោះ។

បច្ចុប្បន្ននគរបាលបានសម្រេចប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីចាត់ចែងតាមប្រពៃណីក្រោយពេល ធ្វើការពិនិត្យរួច៕

មតិយោបល់