ព័ត៌មានជាតិ

ជនណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនក្រុមចោរប្លន់ នឹងទទួលប្រាក់លើកទឹកចិត្ត ៥០០ដុល្លារ

បន្ទាយ​មាន​ជ័​យៈ ​​ដើម្បី​ឈានដល់​ការចាប់ខ្លួន​ក្រុមចោរប្លន់​៣នាក់ ​ដែល​បាន​ប្លន់​នៅ​ឃុំ​ភ្នំ លៀប​តាម ​ដីការ​តុលាការ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​បានប្រកាស​ ជា​សា​ធា​រណៈ ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ណា​ដែល​​ផ្តល់​ព័​ត៌មាន​ ដោយ​សម្ងាត់​មក​នគរបាល​ខេត្ត​ តាមរយៈលេខ​ទូរស័ព្ទ ​របស់​លោក​ និង​លេខ​លោកស្នងការ​រង​ រហូត​ឈាន​ដល់​ចាប់ខ្លួន​ បាន​ ក្នុង​មួយ​នាក់​ និង​ផ្តល់​ប្រាក់​​​លើកទឹកចិត្ត​៥០០​ដុល្លា​រ ហើយ​រក្សា​សម្ងាត់​ជូន​គ្រប់ពេល​។

ការប្រកាស ​របស់លោក​ស្នងការ​ខាងលើ​ធ្វើឡើង​ កាលពី​ម្សិលមិញ ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ​របស់​លោក ​បន្ទាប់​ពី​ក្រុម​ចោរប្លន់​មួយរូប​ឈ្មោះ​ ឡោ​ត ​លៀត​ (​លាត​) ឬ ភឹង ​លៀត ​ភេទ​ប្រុស អាយុ​ ៤៧​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ​ស្រុក​ភ្នំស្រុក​ដែល ត្រូវ​បាន​ប៉ូលិស​ចាប់បាន​ កាលពី​ថ្ងៃ​ទី​៦ ​កញ្ញា​ឆ្នាំ​២០១៥ ​ ជា​មេខ្លោង​រៀប ​គម្រោងការណ៍ ​និង​ដឹកនាំ​ប្លន់​ប្រដាប់​អាវុធ ​AK នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះ​នេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ក្រោយ​ស៊ើបអង្កេត ​យ៉ាង​លំបាក​រយៈពេល​១​ខែ ​ទើប​ចាប់បាន ​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​រួចផុត​ពី​ការ​ឃុំខ្លួន ​របស់​តុលាការ​ នៅ​ថ្ងៃទី​៦ ឧសភា ​ឆ្នាំ​២០១៦ ​។

នេះ​បើ​តាម​ការផ្សព្វផ្សាយ​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អាត់ ខែម ​ដោយ​ឲ្យ​បងប្អូន ពលរដ្ឋ​ប្រយ័ត្ន ​ព្រោះ​នៅ​យប់​ថ្ងៃទី​២៣ ​ឧសភា ២០១៦ មាន​ប្លន់​នៅ​ស្រុក​ក្រឡាញ់ ​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ ​នឹង​ប្រាប់​បន្ថែម​បក្ខពួក​៤​នាក់​ទៀត ដែល​ប្លន់​ប្រដាប់​អាវុធ ​ដែលមាន​ដីការ​ចាប់ខ្លួន ​តែ​ចាប់​មិន​ទាន់​បាន​ទើប​លោក​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ដែល​បាន​ផ្តល់​ព័​ត៌​មាន​ឈានដល់​ ការចាប់ខ្លួន​ មាន​ចំនួន​៣នាក់ ​តាម​ដីការ​ចាប់ខ្លួន​លេខ​២៨២ លេខ​២៨៣ លេខ​២៨៤​របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ ​រប​ស់លោក​ ហុក ​ពៅ ​ក្នុងនោះ​មាន​ឈ្មោះ​ ណន សឿន ​ភេទ​ប្រុស អាយុ​៣៥ ឈ្មោះ​ ម៉ក់ រុំ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ​ឈ្មោះ​ ឌិ​ម ល្វា ​ហៅ​ពេក​ ភេទ​ប្រុស​៣២​ឆ្នាំ ​ជនជាប់ចោទ​ទាំង​បី​ មាន​២​នាក់ ​រស់នៅ​រស់នៅក្នុង​ឃុំ​ណាំតៅ ​ស្រុក​ភ្នុំស្រុក​ ឯ​ម្នាក់ទៀត​ រស់នៅ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប​។

សូម​បញ្ជាក់​ថា​ ក្រុមចោរប្លន់​ទាំង​៤​នាក់​ ដោយ​ម្នា​ក់​បាន​ចាប់ខ្លួន​ រួចផុត​ទោស​ បាន​ដោះ​លែង ​និង​៣នាក់​ កំពុង​ចេញ​ដីកា​​ចាប់ខ្លួន​ ខាងលើ​តាម​សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើ​សកម្មភាព​ប្លន់​ ដោយ​ប្រើ​កាំ​ភ្លើង​ភ្ជង់ រួច​ចាប់​ម្ចាស់ផ្ទះ ​ទាំង២នាក់ ​ប្តី​ប្រពន្ធ​ ចងដៃ ​ចងជើង ​នឹង​ខ្សែ​។​ ចោរ​ម្នាក់ ​បាន​វាយ ១​ដំបង ចំ​ចិញ្ចើម​បុរស​ជា​ប្តី ​បង្ក​ឲ្យ​របួសធ្ងន់ ​ហើយ​សន្លប់​បាត់ស្មារតី​ លើ​ម្ចាស់ផ្ទះ ​ថោង ចុង ​ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជា​ប្តី ​និង​ចាប់ចង​ប្រពន្ធ​ឈ្មោះ ភូ រឿង អាយុ ៥៤​ឆ្នាំ​។

ក្រុមចោរ​បាន​ប្លន់​ទ្រព្យសម្បត្តិ​របស់​ជន​រ​ង​គ្រោះ រួមមាន ៖ ​ ១- ប្រាក់ ៥​ម៉ឺន​រៀល​។ ២-​ទូរស័ព្ទដៃ​ ២​គ្រឿង​។ ៣-​ផ្លាកដៃ​ផ្លាក​ទីន ២​ខ្សែ​។ ៤- ក្រ​វឹល​ផ្លាក​ទីន ១​គូ​។ ៥ ចិញ្ចៀន​ផ្លាក​ទីន ​៤​វង់​។ ៦- ក្រ​វឹល​មាស ១​គូ ​ទម្ងន់ ១​ជី​។ ៧-​ម៉ូតូ​ចំនួន ២​គ្រឿង ​គឺ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៣ ​មួយគ្រឿង​ ពណ៌​ខ្មៅ ផ្លាកលេខ ​បន្ទាយមានជ័យ 1H 7714 និង​ម៉ាក​ហុងដា​វេ​វ​ ពណ៌​ក្រហម​ស៊េរី ឆ្នាំ​២០០១ គ្មាន​ផ្លាកលេខ ១​គ្រឿង​ទៀត​។

ក្រោយ​ការ​រួច​ទោស​ដោះ​លែង​ ឲ្យមាន​សេរីភាព​វិញ​ឈ្មោះ​ ឡោ​ត លៀត ដែល​ប៉ូលិស​ថា​ ជា​អ្នក​រៀបចំ​គំរោង​ប្លន់​ និង​ជា​អ្នក​ដឹកជញ្ជូន​កំពុងធ្វើការ​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​វិញ​ថា​ នគរបាល​ចាប់​មក​ធ្វើ​ទារុណកម្ម​ និង​ប្តឹង​ថា​ ស្នងការ​វាយ​ប្រហារ​ បរិហារកេរ្តិ៍​ ដែល​ក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅ​ស្រុក​ខ្មែរ​ មិន​ទាន់មាន​ទេ​ ចោរប្លន់​ប្តឹង​ សមត្ថកិច្ច​នគរបាល​យុត្តិធម៌ ​។​ ចំពោះ​ការប្រកាស​ និង​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ ខាងលើ​គឺ​ក្នុង​ចោរប្លន់​ម្នាក់ ​ដែល​ចាប់បាន​៥០០ដុល្លារ ​ដោយ​ទំនាក់ទំនង​ ផ្តល់​ព័​ត៌ ​មាន​តាម​រយៈ​លេខ ​ 012222206, 012636886 ៕

មតិយោបល់