ព័ត៌មានជាតិ

សូមបងប្អូនមេត្តាប្រុងប្រយត្ន័! ទឹកស្ទឹងសង្កែ នឹងកើនឡើងខ្ពស់

បាត់ដំបង: យោងតាមផេករដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា សូមជម្រាបជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែ ទាំងអស់ឲ្យបានជ្រាបថា នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសក ទឹកឡើងខ្លាំង ដូច្នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹក តាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់ទឹកនេះ នៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កម្ពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់៕

មតិយោបល់