បាត់ដំបងៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋតាមចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យខាងលើប្រើល្បិច ល្បួង ក្មេងស្រីរងគ្រោះ ឲ្យ ចូល ទៅក្នុង គុម្ពោតព្រៃ ដើម្បីរំលោភ ករណីនេះកើតឡើងកាលពី ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង១១និង៤៥នាទី ថ្ងៃត្រង់ នៅ ចំណុច ភូមិ ដំណាក់ ហ្លួង សង្កាត់ វត្ត គរ ក្រុង បាត់ដំបង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាជនសង្ស័យខាងលើ បាន ប្រើ វិធី ល្បួង ក្មេងស្រី ឈ្មោះ ហ ប ផ អាយុ ១៣ ឆ្នាំ ខាងលើឲ្យ ចូល ទៅ ក្នុង គុម្ពោត ព្រៃ ក្បែរ ផ្លូវលំ ដោយគេ បានសន្យាថា នឹង ប្រគល់ លុយ៣០០០រៀល និង នំប៉័ង ដាក់ ប្រហិត ១ ដើមបន្ថែមទៀត។
ខណៈដែល ជនសង្ស័យសម្រាតសំលៀកបំពាក់ក្មេងស្រី រួចហើយនោះ ចៃដន្យ ក៏ មាន អ្នកភូមិ ម្នាក់ បាន បើកម៉ូតូ មកដល់ ក៏បាន ឃើញ ហើយក៏ ស្រែក ឲ្យ អ្នកភូមិ ចេញមកដេញ ចាប់ជន ល្មោភកាម រូបនេះ ប្រគល់ឲ្យ សមត្ថកិច្ចភ្លាមៗតែម្តង។
ជនល្មោភកាមខាងលើមាន ឈ្មោះ តក់ ទិ ត្យ ហៅ បូរី ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មាន មុខរបរ លក់ នំប៉័ង ប្រហិត ចៀន មាន ទីលំនៅ ភូមិ ហៃសាន ឃុំ ជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង បាន សារភាពថា ខ្លួន ពិតជា បាន ប៉ុនប៉ង រំលោភ ជនរងគ្រោះ ដែល ជា អនីតិជន នោះ មែន ប៉ុន្តែ មិនទាន់បាន ស៊ីជម្រៅ នៅឡើយ ទេ។
ក្រោយឃាត់ខ្លួនបច្ចុប្បន្ន ជនសង្ស័យកំពុង រៀបចំ សំណុំរឿង ដើម្បី បញ្ជូនទៅ តុលាការ ក្នុងការ អនុវត្តតាម នីតិ វិធី ៕
មតិយោបល់