ព័ត៌មានជាតិ

កម្មករទូកម្នាក់ ដេកស្លាប់លើទូកយ៉ាងអាណោចអាធ័ម

ព្រះសីហនុ: នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ មានកម្មករទូកម្នាក់ ស្លាប់លើទូក នៅទំនប់រលក ក្នុងភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ(ផែសៀកហេង)។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា សាសពឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល47 ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ
ប្រភពដដែលបានបន្តទៀតថា បុរសរូបនេះឃើញមានជំងឺ2ទៅ3ថ្ងៃហើយ អត់ហូបបាយទេ និងពេលល្ងាចឃើញគាត់ឧស្សាហ៍ហូបស្រា រហូតដល់ប្រទះឃើញស្លាប់លើទូកដេរមងនេះតែម្តង៕
បច្ចុប្បន្នរងចាំសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច្ច័យ ៕

 

មតិយោបល់