កំពង់ឆ្នាំងៈ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២និង៣០នាទីរសៀល មានគ្រោះថ្នាក់អគ្គិភ័យមួយលើកបានកើតឡើង នៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
រងការខូចខាត៖ ឆេះខូចខាតអស់ផ្ទះចំនួន ១០ខ្នង (ខូចខាតទាំងស្រុងអស់ ៦ខ្នង) និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសក្នុងពេលចម្អិនអាហារ ។
កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ១គ្រឿង (បូមទឹកពីក្នុងទន្លេផ្ទាល់) បាញ់ពន្លត់អស់ទឹកចំនួន ១០រថយន្ត៕
មតិយោបល់