ព័ត៌មានជាតិ

រថយន្តម៉ាកព្រុសបោះពួយយ៉ាងលឿនបានបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ ២ កង់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីវេលាម៉ោង ៣ និង ៣០ នាទីនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩។

តាមប្រភពព័ត៌មានឲ្យដឹងថាហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកព្រុសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុង
ទិសដៅពីលិចទៅកើតហើយលុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតជ្រុលមកបុកជាមួយនឹងទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តនិងរបាំងចែកទ្រូងផ្លូវបាក់អស់ ២កង់ហើយរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុសមកិច្ចជំនាញចរាចណ៍ផ្លូវគោកចុះមកវាសវែងយករថយន្តបង្កទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយបន្តតាមផ្លូវច្បាស់៕

មតិយោបល់