ព័ត៌មានជាតិ

រថយន្តលុចស៊ីស330ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ: ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងស្រវឹងស្រាធ្លាក់ភ្នែកលឿនដូចហោះជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវមុនីវង់
កែងនិងផ្លូវ១៨២ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកលុចស៊ីសRX330ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ0211ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបើកបោះបោះពួយយ៉ាងលឿនខណ:
មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងពេញទំហឹងបណ្ដាលបាក់១កង់រថយន្តព្យាយាមបើករត់បានប្រមាណ៥០ម៉ែត្រទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំនុចកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងរួចស្ទូចរថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់