ព័ត៌មានជាតិ

រថយន្តកង់ទីន័របុកម៉ូតូស្លាប់យុវជនម្នាក់

កណ្តាល: វេលាម៉ោង២១និង៤៥នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណីកើតឡើងនៅ
លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ មានរថយន្តម៉ាក់ FREIGHTLINNER ប្រភេទ សណ្តោង ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2662 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A- 0015 បានបើកឆ្លងកាត់ថ្នល់ពីជើងទៅត្បូងទៅបុកជាមួយម៉ូតូ ម៉ាក MSX ពណ៌ខ្មៅប្រភេទប្រុសពាក់ផ្លាក់លេខស្វាយរៀង 1L-4254 បើកបរ ដោយឈ្មោះ ផាតសាបុណ្យភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិព្រៃប្រង់ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបើកបរមានទិសដៅពីកើតទៅលិច (អ្នកលឿងភ្នំពេញ) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងហេតុភ្លាមៗបន្ទាប់ពីកើតហេតុអ្នកបើកបរថយន្តរត់គេចខ្លួនបាត់រីឯសព បានប្រគល់ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែរថយន្តខូចស្រាលម៉ូតូខូចធ្ងន់យកមករក្សា ទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

មតិយោបល់