ផ្ទះ ព័ត៌មានជាតិ ផ្លូវជាតិលេខ៤...

ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងខេត្តព្រះសីហនុចរាចរណ៍ធម្មតានៅព្រឹកនេះ

0

ព្រះសីហនុ: តាមមន្ត្រីប្រាប់ថាចរាចរាណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១សីហា២០១៩នេះ នៅបើកចរាចរណ៍ធម្មតា ។

ចំពោះស្ថានភាពទឹកភ្លៀងវិញ មានភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើនបន្ថែមទៀតនាព្រឹកថ្ងៃដដែល ក្នុងនោះអជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចមានរដ្ឋបាលខេត្ត ស្រុក ក្រុង នគរបាល កងរាជអាវុធហត្ថ កងទព័ជើងទឹក និងកងទព័តំបន់សឹករងខេត្ត ក៏បានចល័តកម្លាំងត្រៀមបង្ការ ជួយប្រជាពលរដ្ឋតាមតំបន់ដែលមានជំនន់ទឹកភ្លៀង៕

មតិយោបល់

Loading...