ព័ត៌មានជាតិ

ឃាត់ខ្លួនជនស្ស័យម្នាក់ពាក់ពាន់ករណីឃាតកម្ម

កណ្តាល: នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ជាថ្ងៃកើតហេតុនៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះពត ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ងន សុវណ្ណភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។

វត្ថុមួយចំនួន មានការសង្ស័យ មានការពាក់ព័ន្ធចាប់យក មកពិនិត្យ៖
១-កាំបិតបុ័ងតោកាប់ជ្រូកផ្លែដែកដងឈើ ប្រវែង៣៣ស.មចំនួន០១
២-កាំបិតបុ័ងតោកាប់ជ្រូក(តូច)ផ្លែដែក ដងឈើប្រវែង៣២ ស.ម ចំនួន០១
៣-កាំបិតបុ័ងតោ(តូច)ផ្លែដែកដងដែកប្រវែង២២ស.មចំនួន០១
៤-កាំបិតកញ្ចែតផ្លែដែកដងឬស្សីប្រវែង៣៦ស.មចំនួន០១
៥-ពូថៅផ្លែដែក ដងឈើប្រវែង៤៤ស.ម ចំនួន០១
៦-កាបូបស្ពាយពណ៌ស្វាយ ០១
៧-អាវរងាកីឡាពណ៌ក្រហម០១
៨-ខោខូវប៊យជើងខ្លីពណ៌ខ្មៅ០២
៩-ខោខូវប៊យជើងវែង០២(ខ្មៅ០១ខៀវ១)
១០-មួកកាតិបមានអក្សរHពណ៌ប្រផេះ១
១១-ម៉ូតូហុងដាម៉ាកគុប៩០ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ក.ណ១.៤៨៦៩(១គ្រឿង)
១២-ម៉ូតូហុងដាសេ១២៥ស៊េរី២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១W.៥៤៦៤ មួយគ្រឿង
១៣-ស្បែកជើងស៊កមានក្រវ៉ាត់កែងពណ៌ប្រផេះ០១គូរ ។

សមត្ថកិច្ចឲ្យដឹងតាមការបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃកើត ហេតុខាងលើ ជនរងគ្រោះបានយកលុយចំនួន២៩០.០០០
រៀល(ពីររយកៅសិបពាន់រៀល) ប្រាប់ថាទៅទិញអាគុយនៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ហើយ ក៏បាត់រហូត ដល់ម៉ោងប្រហែលជា១១និង៣០នាទីជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធថា៖ ខ្លួនត្រូវគេកាប់ហើយ នៅដេកក្បែរផ្លូវ ខាងជើងភូមិលេខ៥ភ្លាមៗនោះប្រពន្ធ ជនរងគ្រោះបានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ដេកខ្លួនប្រឡាក់ សុទ្ធតែឈាម បន្ទាប់មកបានដឹកជនរង គ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលទៅដល់ជនរងគ្រោះ ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម មូលហេតុ គំនុំ ។

យោងតាមលទ្ធផល ពិនិត្យសាកសពឈ្មោះ ពត ហ៊ង ភេទប្រុសអាយុ៣០ឆ្នាំ កម្ពស់ ១,៥០ម៉ែត្រ មានស្នាមរបួស៦កន្លែង ។
-ស្នាមរបួសលើបន្ទូលក្បាលប្រវែង៨ស.មx២,៥ស.ម ដល់លលាដ៏ របើកស្បែកក្បាល ។
-របួសលើដើមទ្រូង ខាងឆ្វេងប្រវែង២១ស.ម x ៧ស.ម ជម្រៅដល់ក្នុង ។
-លើកំភួនដៃខាងក្រោយខាងឆ្វេងមុតដាច់ដល់ឆ្អឹងប្រវែង ១២ស.ម x ១២ស.ម ។
-លើកួយដៃខាងឆ្វេងមានបែកនិងបាក់ឆ្អឹង
-របួសកែងដៃខាងឆ្វេង មានជាប់ស្មៅ
-របួសលើឆ្អឹងស្លាបប្រចៀវ ខាងស្តាំប្រវែង២១ស.ម x ៦,៥ស.ម ជម្រៅដល់ក្នុង ៕

មតិយោបល់