ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់

ព្រះសីហនុ: នៅវេលាម៉ោងប្រហែល០៥និង៣០នាទីថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ ចំណុចចន្លោះគីឡូម៉ែត ១០៩ទៅ១១០ស្ថិតក្នុងភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកC125ពណ៌ខ្មៅគ្មានផ្លាកលេខ ឈ្មោះ ចិន សឿន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិព្រៃប្រសិទ្ធិ ឃុំ អូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្លាប់ នៅកន្លែងកើតហេតុ ចំណែករថយន្តបង្កររត់គេចបាត់។

បច្ចុប្បន្ន សាកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់