ព័ត៌មានជាតិ

បើករថយន្ត ប៉ះគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាងមិនចេះខន្តីបង្កហិង្សាដាក់ប៉ូលិសជាប់ខ្នោះម្នាក់ទាំងយប់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាក Range Roverពាក់ស្លាកលេខភ្នំពេញ 2Q-7889 បើកដោយបុរសម្នាក់ដឹកប្រពន្ធចេញពីខួបកំណើត ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ បុរសចិត្តខ្លាំង វាយទាំង មេប៉ុស្ត៍ទួលស្វាយព្រៃ ១ និងសមត្ថកិច្ចម្នាក់រងរបួសបែកមាត់ ថែមទៀត សមត្ថកិច្ចបួននាក់ចាប់សឹងតែមិនឈ្នះក៏សម្រេចវាយខ្នោះបញ្ជូនខ្លួនមកអធិការនគរ
បាលខណ្ឌចំការមនទាំងយប់ ។

ហេតុការណ៍នេះកើតឡើងនៅចំណុច ផ្លូវលេខ ១៧៣ មុខហាង ម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩ នេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុរវាងរថយន្ត Lexus RX 330 ពណ៌ខ្មៅ មួយគ្រឿងបានប៉ះគ្នាជាមួយនឹងរថយន្តម៉ាក Range Rover ពណ៌ខ្មៅដូចគ្នា នៅចំណុចទល់មុខហ្នឹងហាងម្លប់ស្វាយ ៩៩ ហើយពេលនោះរថយន្ត Range Rover មិនបានឈប់ធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ហើយក៏បើកចេញពីកន្លែងនោះ ធ្វើឲ្យម្ចាស់រថយន្ត Lexus ដេញតាមមកដល់ចំណុចជិតដល់ស្តុបស្ថានទូតចិន ក៏កាត់រថយន្តនោះឲ្យឈប់ ដើម្បីនិយាយគ្នា តែដោយ ប្រកែកគ្នាតឹងសរសៃក បុរសដែលជាអ្នកបើករថយន្ត Range Rover ក៏បានប្រើហិង្សាទៅលើមិត្តភក្កិ អ្នកបើករថយន្ត Lexus បណ្ដាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី ១ ចុះមកអន្តរាគមន៍។

ពេលដែលមកដល់ប៉ុស្ត៍នគរបាលសមត្ថកិច្ចសមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងសងខាងដោយមិនទាន់បានដឹងអីផងសមត្ថកិច្ចសួរនាំអ្នកបើកបររថយន្ត Range Rover នោះស្រាប់តែកាន់យក ក្រដាសកំណាត់ហេតុ របស់សមត្ថកិច្ចហែកចោល ហើយវាយទាំងលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតរបួសបែកមាត់ផងដែរ៕

មតិយោបល់