ព័ត៌មានជាតិ

កំលាំងប៉ុស្តិ៍និងកំលាំងនគរបាលស្រុកព្រៃនប់បន្តចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិលេខ៣ដែលលិចទឹក

ព្រះសីហនុ: នៅ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នេះ ត្រង់ចំនុចស្ពានទី២ ស្ថិតក្នុងភូមិវាលធំ ឃុំវៀលរេញ ស្រុកព្រៃនប់ ដែលមានទឹកលិច លើកំណាត់ផ្លូវជាតិលេខ៣ ហើយបើទោះបីជាមានការស្រកចុះបណ្តើរៗក៏ដោយ ក៏លោកស្នងការនគរបាលខេត្តបន្តដាក់បទបញ្ជារឲ្យកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងអធិការនគរបាលស្រុកព្រៃនប់ចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងមានស្មារតីខ្ពស់សំដៅបង្កាឲ្យខាងតែបាននូវ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទីនោះ។

កម្លាំងអន្តរាគមន៍នគរបាលប៉ុស្តិ៍ និងកម្លាំងអធិការស្រុកព្រៃនប់ចេញរថយន្តអន្តរាគមន៍ពិសេស ២គ្រឿង ដើម្បីឆ្លើយតបទៅនិងការដឹកជញ្ជូនចម្លងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ពីម្ខាងទៅម្ខាងដោយសុវត្តិភាព។

លោកស្នងការក៏បានសំណូមពរឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់សហការណ៍ល្អ និងស្តាប់ការណែនាំអំពីរសមត្ថកិច្ចជៀសវៀងមានប្រការគ្រោះថ្នាក់ណាមួយដោយយថាហេតុ៕

មតិយោបល់