ព័ត៌មានជាតិ

ប្តីប្រពន្ធមួយគូរសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុច ភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់។
១ / ឈ្មោះ ភុន កម្សត់ ហៅ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
២ / ឈ្មោះ អេង អៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។
-អ្នកទាំងពីរ (ត្រូវជាប្តីប្រពន្ធ) ទីលំនៅបច្ចុប្បន្នភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន ។
ទូរសព្ទ័ដៃចំនួន២គ្រឿង(ម៉ាកណូគាអិនចុចពិលនិងម៉ាកអាយហ្វូនហ្វាយ ពណ៌ស )
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

 

មតិយោបល់