ភ្នំពេញៈ លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់ Post News ថា នៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្សចំនួនម្នាក់ នៅចំណុចអធិការដ្ឋាននគរបាលស្រុកបាធាយ ខេត្តកំពង់ចាម ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា(ដោយការកាប់គាស់ទម្លុះទម្លាយ) នៅចំណុចហាងលក់ទូរសព្ទដៃយីហោ ទ្រីពច សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨៧៩ ដ.ច.ន ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សម្បត្តិ វ៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មុខរបរ មិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ច្បាប់៕
មតិយោបល់