ព័ត៌មានជាតិ

លោកតាវ័យចំណាស់ម្នាក់ ដេកស្លាប់ក្នុងតូបសំណាក់ធម៌

កណ្តាល: កាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០១៩ មានករណីលោកតាវ័យ ចំណាស់ម្នាក់ ដេកស្លាប់ក្នុងតូបសំណាក់ធម៌លេខ ១៣ វត្ដទឹកវិល ហៅវត្ដចុងកោះ នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល។

ជនរងគ្រោះ ឈ្មោះ វឹង វ៉ន ភេទប្រុស អាយុ ៨២ឆ្នាំ ជនជាតិខ្មែរមុខរបរជរា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល។

ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ មានក្មេងវត្ដបានឃើញមានមនុស្សស្លាប់ នៅក្នុងតូបសំណាក់ធម៌ បានប្រាប់លោកអាចារ្យវត្ត និងបានរាយការណ៍ជូនលោកមេប៉ុស្ដិ៍កោះខែល ។ បន្ទាប់មកកម្លាំងជំនាញ បានចុះពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំលោកគ្រូពេទ្យ ធ្វើការពិនិត្យសាកសព ពុំឃើញមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ ក្រោយពិនិត្យរួចសព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពីណី៕

មតិយោបល់