ព័ត៌មានជាតិ

ក្រុមការងារសប្បុរសធម៌ FTV Entertainment បន្តជំហរដឹកនាំសិល្បករ ជួយដល់កុមារកំព្រានៅកំពង់ស្ពឺ

កាលពីថ្ងៃទី៩ សីហា កន្លងទៅ ក្រុមសប្បុរសធម៌ FTV និងសិល្បករជាច្រើន បានចុះចែកអំណោយ និងសំណេះសំណាលជាមួយកុមារៗ និងលោកគ្រូអ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ នៅក្នុងសកម្មភាពសប្បុរសធម៌នោះ ក៏មានការចែករំលែក បទពិសោធន៍ជីវិត និងផ្ដល់កម្លាំងចិត្តពីសំណាក់សិល្បករមួយចំនួនបន្ថែមពីលើការច្រៀងរាំ និងប្រគល់អំណោយជូនផងដែរ។

លោក ឃិន ចិន្តា ហៅរ៉េម ប្រធានសប្បុរសធម៌ បានអះអាងជំនួយសប្បុរសធម៌ ដែលបានប្រគល់ជូន រួមមាន អង្ករ ថវិកា និង សម្ភារ:សិក្សាមួយចំនួន គឺជាទឹកចិត្តរបស់អគ្គនាយក FTV Entertainment និងក្រុមការងារ ដែលជាសិស្សទទួលការបណ្ដុះបណ្ដាល ជំនាញសិល្បះពីតារាជើងចាស់ អ្នកនាង ស្វែង សុជាតា។ លោកថា មណ្ឌលកុមារកំព្រាព្រៃជុំ មានកុមារកំព្រាសរុបចំនួន៤៥នាក់ និងមាន លោកគ្រូ អ្នកគ្រូចំនួន៩នាក់ កំពុងត្រូវការ ការចូលរួមឧបត្ថម្ភ គាំពារ។ លោកក៍បានប្រកាសជំហរថា នឹងបន្តជួយ និងគៀគរក្រុមសប្បុរសធម៌ ជួយដល់មណ្ឌលមួយនេះនៅជំហានក្រោយៗទៀត ដើម្បីចែករំលែកក្ដីស្រលាញ់។ នៅក្នុងពិធីនោះ ក្រុមសប្បុរសធម៌របស់ FTV Entertainment ក៏បានគៀគរសមាជិកសមាជិការបស់គ្រួសារតារាកម្ពុជា ឲ្យចូលរួមបរិច្ចាគជំនួយជាកាតាប អង្ករ សៀវភៅ ប៑ិច នំចំណី ទឹកដោះគោ ភេសជ្ជ: និង ថវិកាជូនដល់លោកគ្រូអ្នកគ្រូ និងកុមារៗ បន្ថែមពីលើជំនួយរបស់ក្រុម FTV Enterteainment ផងដែរ។

សូមបញ្ជាក់ថា FTV Entertainment ត្រូវបានបង្កើតឡើង ដោយមានជំនួយពីសមាគមអប់រំនៅបរទេស។ FTV Entertainment បានបម្រើអារម្មណ៍ប្រជាជនកម្ពុជា លើផ្នែកសិល្ប:កម្សាន្ត និងការអប់រំដ៏សម្បូរបែប ដោយបានធ្វើការរៀបចំផលិតវីដេអូកម្សាន្តល្អៗជាច្រើន។

សូមទស្សនាទិដ្ឋភាពនៃសក ម្មភាពសប្បុរសធម៍ខាងក្រោម៖

មតិយោបល់