ព័ត៌មានជាតិ

ជនបរទេសម្នាក់បើករថយន្តស៊េរីទំនើប ជ្រុលទៅបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

ភ្នំពេញ: នាវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្តម៉ាក Mazda ស៊េរីទំនើប មួយគ្រឿង ជ្រុលបុកម៉ូតូឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ស្រាល ៣នាក់ ស្ថិតតាមបណ្តោយផ្លូវរថភ្លើង ក្បែរបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកMazda ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR -0066 បើកបរដោយ បុរសម្នាក់ ជាជនបរទេសមានអ្នករួមដំណើរជាមួយ៣នាក់ ធ្វើដំណើរចេញពីក្នុងបុរីឈូកវ៉ា២ ទិសដៅពីជើងទៅត្បូង បានបត់ឆ្វេងមកទិសខាងកើត តាមបណ្តោយផ្លូវរថភ្លើង ក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 1T-4348 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវរថភ្លើង ទិសដៅពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ ។ បន្ទាប់មកជនរងគ្រោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ ។ ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក បានចុះទៅអន្តរាគមន៍ បានឲ្យភាគីទាំងពីរចរចាគ្នា ។ ដោយភាគីខាងម្ចាស់រថយន្តបង្កហេត ព្រមសងទៅលើជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿង ៕

មតិយោបល់