ព័ត៌មានជាតិ

ទំនប់ប្រទាក់ក្រឡា ត្រូវបានបិទភ្ជិតវិញ បន្ទាប់ពីបាក់…..

កំពតៈ យោងតាមផេកក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ សីហា​នេះ វិវឌ្ឍនភាពគិតដល់ម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ទំនប់ត្រូវបានបិទភ្ជិតទាំងស្រុង នៅវេលាម៉ោង ៨ និង២០នាទីព្រឹកនេះ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។ នៅសល់ការងារបន្ត គឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។
ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ៖
-គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង រួមមាន អ៊ិចស្កាវាទ័រដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្តបែនចំនួន ០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន ០១គ្រឿង និងសាហ្ស័រចំនួន ០១គ្រឿង។
-សម្ភារៈជំនួយមាន កញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម
-ដីប្រមាណ ៥០០ម៉ែត្រគូប។

កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយ រដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករ សរុបចំនួន ១០០នាក់ផងដែរ៕

មតិយោបល់