ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់គន្លឹះទ្វារយកម៉ូតូ

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (យកទុលឡឺវីសឆ្កឹះគន្លឹះទ្វារយកម៉ូតូ) នៅចំណុចម្តុំផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១៩៤ ផ្លូវលេខ៣៧១ ក្រុម១ ភូមិក្បាលទំនប់ទី២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ម៉០០នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះ អោម សុផាណា ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៣អា ផ្លូវ១៧៣ ភូមិ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នាយកអង្គការម្លប់បៃតង ។

ជនសង្ស័យឈ្មោះ ម៉ៅ ដា ហៅ តុលា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៥៣បេតេ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ទុលឡឺវីសចំនួន ០១ដើម និងម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ONG២. ១-៥១៦៩ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់