ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ទៅឃ្វាលក្របីក្បែរព្រែក បណ្ដាលឲ្យលង់ទឹកស្លាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង២០នាទី មានករណីលង់ទឹកស្លាប់មួយកើតឡើងចំណុចព្រែកជរ ស្ថិតភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ែន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ បានលង់ទឹកស្លាប់ នៅចំណុចព្រែកខាងលើ ក្នុងខណៈពេលទៅមើលក្របី ចម្ងាយ ១០០ម៉ែត្រពីស្ពានព្រែកជរ ផ្លូវជាតិលេខ៧ ត្រង់ព្រំប្រទល់ភូមិស្អំ និងភូមិ៧មករា ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់