ព័ត៌មានជាតិ

កម្លាំងនគរបាលចេញល្បាត ប្រទះឃើញម៉ូតូស្មាសមួយគ្រឿង ទុកចោលនៅសង្កាត់បឹងត្របែក

ភ្នំពេញ: យោងតាមផេក​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឈានចូលថ្ងៃទី០៦ វេលាម៉ោង០៣និង០០នាទី ទៀបភ្លឺពេលកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងត្របែក ចេញល្បាតក៏បានប្រទះឃើញម៉ូតូមួយគ្រឿង ទុកចោលនៅដីឡូតិ៍គ្មានលេខ ផ្លូវព្រះមុនីវង្ស ភូមិ៣ សង្កាត់បឹងត្របែក ម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1FP-2236 ។ សូមទាក់ទងមកប៉ុស្តិ៍រដ្ឋបាលបឹងត្របែកលេខ៖ 078 803525/098586477៕

មតិយោបល់