ព័ត៌មានជាតិ

ទៅមើលបាលទាត់ ដាក់ថ្នាំញៀន៣កញ្ចប់តាមខ្លួនទុកប្រើប្រាស់ ត្រូវសមត្ថកិច្ចសែនសុខឃាត់ខ្លួន

ភ្នំពេញ: យុវជន៣នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ករណីរក្សាទុកនូវសារធាតុញៀន ខុសច្បាប់ជាប់និងខ្លួន។ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី ១៥ តុលា ២០១៦ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង០៣នាក់ ទី១ ឈ្មោះ គីន ប៊ុនហុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២ ឈ្មោះ លី សេងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣ ឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមើលការខុសត្រូវកន្លែងស្តុកខ្សែកាបមួយកន្លែង ស្នាក់នៅ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

តាមប្រភពពីប៉ូលិស បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម អត់ស្លាកលេខ មានគ្នា០៣នាក់ ក្នុងទិសដៅពីលិច ទៅកើត ខណ:ឃើញកំពុងជិះម៉ូតូ បានឃើញកម្លាំង សមត្ថកិច្ចចេញល្បាតតាមដងផ្លូវ ជនសង្ស័យម្នាក់ បានហុចថ្នាំញៀនឲ្យទៅមិត្តភ័ក្តទុកឃើញទិដ្ឋភាពជាក់ស្តែងបែបនោះសមត្ថកិច្ចបានហៅម៉ូតូឲ្យឈប់ និងធ្វើការត្រួតពិនិត្យ ក្នុងនោះឃើញមានក្រាម សថ្លា៤ កញ្ចប់ ប្រើរួចមួយកញ្ចប់ផងដែរ។

ក្រោយត្រួតពិនិត្យឃើញថាយុវជនខាងលើមានរក្សាទុកនូវគ្រឿងញៀនខុសច្បាប់សមត្ថកិច្ចក៍បាននាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីសួរនាំនិងកសាងបញ្ជូនបន្តទៅកាន់អធិការនគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី។

នៅចំពោះមុខសមត្ថកិច្ច យុវជន ជា រ៉ាវុធ បានសារ ភាពថាថ្នាំញៀនខាងលើខ្លួនបានយកចិញ្ជៀនមួយវង់ យកទៅដាក់ក្នុងតម្លៃ១០ម៉ឺន នៅចំណុចភូមិបុរីកម្មការ និងបានដាក់តាមខ្លួនទុកប្រើប្រាស់ ដោយថ្ងៃនេះ មានការប្រកួតបាល់ទាល់រវាងកម្ពុជា-ឡាវ ខ្លួននិងមិត្តភ័ក្ត២នាក់ទៀត បាននាំគ្នាជិះម៉ូតូមួយគ្រឿង ទៅ ស្តាតអូឡាំពិកខណ:វិលមកវិញបានពាក់កណ្តាលផ្លូវស្រាប់តែសមត្ថកិច្ចឃាត់ខ្លូនតែម្តង៕

ប្រើប្រាស់គ្រឿងញៀន

ប្រើប្រាស់គ្រឿងញៀន

ប្រើប្រាស់គ្រឿងញៀន

ប្រើប្រាស់គ្រឿងញៀន

ប្រើប្រាស់គ្រឿងញៀន

ប្រើប្រាស់គ្រឿងញៀន

មតិយោបល់