ភ្នំពេញ: នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ រួមទាំងចៅសង្កាត់រងទី១ និងទី២ បានដឹកនាំកម្លាំងមេភូមិ និងប្រជាការពារ ចុះស្តាប្រឡាយមេមួយកន្លែងដែលមានប្រវែង៥០០ម៉ែត្រ និងកាយលូដែលមានទំហំតូច ត្រូវកាយចេញដើម្បីឲ្យទឹកមានចរន្តហូរមានល្បឿនលឿន ក្នុងរដូវវស្សារខាងមុខនេះ និងការពារនៅគ្រោះធម្មជាតិ ដូចជាទឹកជំនន់កើតឡើងជាដើម ប្រឡាយមេខាងលើ មានទីតាំងនៅក្នុងភូមិព្រៃទាទី១ ហូរកាត់ភ្ជាប់ទៅភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឆ្លៀតឱកាសនោះដែរ លោករួមទាំងក្រុមប្រឹក្សាទាំងអស់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំបោះសំរាម ចោលក្នុងប្រឡាយផ្តេសផ្តាស សូមច្រកថង់ ឬដាក់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល ដើម្បីសម្រួលដល់ផ្លូវទឹកហូរ និងបរិស្ថានទាំងអស់គ្នា៕
មតិយោបល់