ភ្នំពេញៈ បុរសម្នាក់មានប្រពន្ធហើយ តែការមិនចេះខ្មាសអៀន បានដើរផឹកដើរស៊ី មិនគិតពីអនាគត មិនគិតពីក្រុមគ្រួសារ ឈានដល់ប្រើប្រាស់គ្រឿងញៀនរហូតដល់បែកថ្នាំ នាំវិប្បដិសារីចូលគ្រួសារ សុំលុយឪពុក២ម៉ឺនរៀលមិនបាន បែរជាគំរាមអ្នមានគុណ និងប្រវាយប្រតប់គ្នា រហូតក្រុមគ្រួសារទ្រាំលែងបាន ប្តឹងប៉ូលិសចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូម៨ព្រៃល្វា សង្កាតៀចោមចៅ ខណុឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា កូនរមិលគុណនោះឈ្មោះ ជួន សុភ័ក្រ្ត អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ រស់ដោយសារប្រពន្ធ ឪពុក ម្តាយចិញ្ចឹម មានប្រពន្ធឈ្មោះ វ៉ា រី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ និងមានម្ដាយឈ្មោះ ជួន ចន្ថា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ និងឪពុកឈ្មោះ ប៉ិច ចន្តា អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប។
តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា បុរសខាងលើ ទោះជាមានប្រពន្ធហើយក្តី តែការរស់នៅពឹងលើប្រពន្ធ ឪពុកម្តាយ ឲ្យធ្វើការងារអ្វីក៏មិនធ្វើ ស៊ូយកពេលទំនេរ ដើរស៊ីផឹក ប្រើប្រាស់គ្រឿងញៀន រហូតដល់បែក ហើយនៅវេលាម៉ោងខាងលើ បុរសរូបនេះ សុំលុយឪពុកចំនួន២ម៉ឺនរៀល តែឪពុកមិនឲ្យលុយ ទើបកូនប្រុសបញ្ចេញកំហឹង គំរាមបង្កឲ្យភ្ញាក់ផ្អើល។
ក្រោយកើតហេតុ ដោយសារកូនប្រុសសងគុណឪពុកដោយរបៀបនេះ ទើបក្រុមគ្រួសារប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំនៅមណ្ឌលកែប្រែ៕
https://youtu.be/f64Y8hFZ8A8
មតិយោបល់