ប៉ៃលិនៈ យោងតាមស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែកុម្ភៈ វេលាម៉ោង ១០ និង ៣០នាទីយប់ បានឲ្យដឹងថា កម្លាំងនគរបាលអន្តរាគមន៍បានចុះធ្វើការបង្ក្រាបភ្លាមៗនៅកន្លែងកើតហេតុ លើករណីជនមួយក្រុម បានផឹកស្រាស្រវឹង ហើយយកដំថ្មគប់លើរថយន្តតាមដងផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចស្ពានតារាប ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយការចុះបង្ក្រាបសមត្ថកិច្ច ឃាត់ខ្លួនបានយុវជន ៤ នាក់ ទី១ ឈ្មោះ សុខ វិន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី២ ឈ្មោះ សៅ ពុទ្ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទី៣ ឈ្មោះ ប៉ុច ឡៃកុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
និងទី៤ ឈ្មោះ ឃុត ប្រុស ហៅឡិក ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតបន្ត ដើម្បីរកបក្សពួក និងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់