ព័ត៌មានជាតិ

ករណីប្រជាពលរដ្ឋប្រទះឃើញសព បុរសវ័យចំណាស់ម្នាក់ដេកស្លាប់តាមផ្លូវ

កោះកុង: នៅថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង​ ៨និង០០​ នាទី​ព្រឹក​ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសព បុរសវ័យ​ចំណាស់​ម្នាក់ ដេកស្លាប់តាមផ្លូវ​ចំណុចភូមិតាំកន់ ឃុំកណ្តោល​ ស្រុកបូទុមសាគរ​ កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយជំនាញព្រហ្មទណ្ឌ​ នៃអធិការដ្ឋានស្រុកបូទុមសាគរ កម្លាំងប៉ុស្តិ៍ ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងត្រួតពិនិត្យសពដោយមានការចូលរួមពី លោកគ្រូពេទ្យបង្អែកស្រុកបូទុមសាគរ​ , និង​អាជ្ញា​ធរមូលដ្ឋាន។

សពជនរងគ្រោះឈ្មោះ​ ឃី​ ខ្មៅ​ ភេទប្រុស អាយុ ៥៧ឆ្នាំ បានស្លាប់នៅតាមដងផ្លូវ មានសភាពស្លេកស្លាំង​ អាចបណ្តាលមកពី​ខ្យល់គរ​។

ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ បច្ចុប្បន្ន​ អធិការដ្ឋាននគរបាល​ស្រុកបូទុមសាគរ​ បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ​ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់