ព័ត៌មានជាតិ

រថយន្តដឹករថយន្តច្រូតស្រូវ វ៉ាជែងបណ្ដាលឲ្យក្រឡាប់ និងមនុស្សរងរបួសធ្ងន់ស្រាល

ព្រៃវែង: នៅរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តក្រឡាប់ដោយខ្លួនឯង លើផ្លូវខេត្ត ចំណុចខាងលិចភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ៣B ១៥៨១ ដឹកម៉ាស៊ីនច្រូតស្រូវ ធ្វើដំណើរពីទិសខាងលិចទៅកើត មកចំណុចកើតហេតុខាងលើ បានវ៉ាជែងក្នុងល្បឿនលឿន បណ្តាលឲ្យធ្លាក់ថ្នល់ក្រទ្បាប់ដោយខ្លួនឯង។ អ្នកបើកបរឈ្មោះ ទិត ភេទប្រុស រស់នៅភូមិកគោ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់)។

មានអ្នករួមដំណើរ ២នាក់៖
១/ ឈ្មោះ ជា ភី ភេទប្រុស នៅភូមិ ឃុំជាមួយគ្នា (របួសធ្ងន់)
២/ ឈ្មោះ ឃឿន ស្រេង ភេទប្រុស នៅភូមិ ឃុំជាមួយគ្នា (របួសស្រាល)។

មូលហេតុ៖ មកពីរថយន្តបើកបរលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ធ្លាក់ផ្លូវក្រឡាប់តែម្តង ។
បច្ចុប្បន្នអ្នករងរបួសបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ៕

មតិយោបល់