ព័ត៌មានជាតិ

Update៖ ហ៊ីយ៉ាន់ដាយ ត្រូវម៉ូតូសិស្សសាលា ជិះបុកនៅមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា បណ្ដាលឲ្យស្លាប់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ភ្លាមៗ ត្រង់ចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-3583 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ធ្វើដំណើរពីជើងទៅត្បូង បត់ឆ្វេងឆ្លងផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GX-3026 បើកបរដោយឈ្មោះ ធូ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរបញ្រ្ចាសទិសគ្នា មកបុកចំពីមុខផ្នែកខាងស្តាំ បណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពផ្លូវត្រង់ ។ ករណីនេះ បណ្តាលឲ្យរថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងវត្ថុតាងទៅរក្សាទុកនៅការិយាល័យ
ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់