ត្បូងឃ្មុំៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការយកចិត្តទុកដាក់ខ្ពស់ របស់លោកឧត្តមសេនីយ៍ ប្រាក់ ប៊ុនណុន ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់បានម្នាក់ហើយ។
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម ម៉េង នាយការិយាល័យ បានចុះអនុវត្តដីកាលេខ៤៣៦ ដ.ន.ច ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឃាត វិចិត្រ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទៈ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។ បច្ចុប្បន្នមុខសញ្ញាខាងលើ ជំនាញកំពុងបំពេញនីតិវិធី ដើម្បីប្រគល់ជូនកម្លាំងជំនាញរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់