ព័ត៌មានជាតិ

កាំ​ភ្លើង​​ធំ​ឈ្នះ Fulham យប់មិញ និង​ទទួលភ្ញៀវ បិសាច​ក្រហម​នៅ​ថ្ងៃទី ២៨ ខែ​នេះ​

​ក្លិប កាំភ្លើង​ធំ​បាន​ផ្លាស់​ទី​ទៅកាន់​លេខ​រៀង​ទី ៣ នៃ​តារាង Premier League បន្ទាប់​ពី ឈ្នះ​លើ​ទឹកដី Fulham ក្នុង​លទ្ធផល 1-0 នៅ​ពហុ​កីឡដ្ឋាន​Craven Cottage​។​

​កីឡាករ Steve Sidwell របស់​ម្ចាស់ផ្ទះ បាន​ទទួល​កាត​ក្រហម ដើម​ដើមតង់​ទី ១ ពោល​គឺ​នាទី ១២ ដោយ​បើក​បាត លើ​កីឡាករ Mikel Arteta របស់​កាំភ្លើង​ធំ ដែល​ធ្វើឲ្យ​អាជ្ញាកណ្តាល​សម្រេចចិត្តដ​កកាត​ក្រហម​ពី​ហោប៉ៅ តែម្តង​។​

​ទោះបីជា Fulham បាត់បង់​កីឡាករ​មួយរូប​មែនពិត តែ​លើ​ទឹកដី​ខ្លួន ក្លិប​មួយ​នេះ​នៅ​មាន​ឱកាស​វាយបក​ជា​ញឹកញាប់ តែ​ខ្សែប្រយុទ្ធ របស់​ខ្លួន​ធ្វើ​មិនបាន​សម្រេច​។ រហូត​ដល់​នាទី ៤៣ កីឡាករ ១១ នាក់ ទល់ នឹង ១០ នាក់ កាំភ្លើង​បាន​បំប៉ោង​សំណាញ​ម្ចាស់ផ្ទះ សម្រេច​ដោយ​គ្រាប់​បាល់​បណ្តោះអាសន្ន 1-0 ។​

​រហូតមក​ទល់​តង់​ទី ២ ក្លិប​ទាំងពីរ​នៅ​តែ​វាយ​គ្នា​យ៉ាង​ចាស់ដៃ​ជាពិសេស ក្លិប Fulham ដែល​ជា​ម្ចាស់ផ្ទះ ខំ​ស្វែងរក​គ្រាប់​បាល់​ឲ្យ​តាម​ស្មើ តែ​មិន​មាន​លទ្ធផល​ល្អ ទាល់តែសោះ​។​នៅ​នាទី ៩០ ចុង​តង់​ទី ២ ទៅ​ហើយ​កីឡាករ Giroud របស់ ក្លិប​កាំភ្លើង​ធំ បាន​ធ្វើឲ្យ​មាន​កំហុស ដោយ​ត្រូវ​បាន​អាជ្ញាកណ្តាល​បណ្តេញចេញ​ពី​ទីលាន​ប្រកួត​ដូចគ្នា ដោយ​សល់ តែ ១០ នាក់​ទល់នឹង ១០ នាក់ ។​ទោះជា​ម៉ោង បន្ថែម នៅសល់​ប៉ុន្មាន​នាទី ក៏ដោយ តែ Fulham នៅតែ​មិន​អាចធ្វើ​បាន​សម្រេច​ឡើយ ដោយ​ត្រឹម​ចាញ់ ក្លិប កាំភ្លើង 1-0 លើ​ទឹកដី​ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​កាំភ្លើង​ធំ នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ភ្លៀវ​បិសាច​ក្រហម នៅ​ថ្ងៃ​ទី ២៨ ខែ មេសា ឆ្នាំ ២០១៣ វេលា​ម៉ោង ១៦ និង ០០ នាទី ត្រូវ​នឹង​ម៉ោង​នៅ​កម្ពុជា ១១ និង ០០ នាទី ។ សម្រាប់ កាំភ្លើង​ធំ លេខ ៣ ក្នុង​តារាង មាន ៦៣ ពិន្ទុ និង Fulham មាន ៤០ ពិន្ទុ ស្ថិតនៅ​លំដាប់​តារាង​ទី ១១៕​
https://i1272.photobucket.com/albums/y389/domneng/_67132981_per_zps614bb597.jpg
https://i1272.photobucket.com/albums/y389/domneng/994178-16169035-640-360_zpsa7c9fdb8.jpg
https://i1272.photobucket.com/albums/y389/domneng/Arsenal-v-Stoke-City–Premier-League-1571487_zps4871927b.jpg

មតិយោបល់