ពិបាកឲ្យជឿណាស់ថាលោក Scott Taylor វ័យ ៤២ ឆ្នាំជនជាតិអង់គ្លេសនៅមានជីវិត បន្ទាប់ពីខូចក្បាលមួយចំហៀងយ៉ាងធ្ងន់ធ្ងរ។ តាមប្រភពព៌នានាបានឲ្យដឹងថា កាលពីឆ្នាំ ២០១២ លោក Scott គឺជាអង្គរក្សរបស់លោក Neil Hotchkiss វ័យ ៣៣ ឆ្នាំ បានដេញគាត់ឲ្យចេញពីបារមួយកន្លែងទាំងស្ថនភាពស្រវឹងជោគ។ នៅពេលនោះលោក Neil ដែលជាចៅហ្វាយដាល់គាត់មួយដៃដួលបោកក្បាលនៅលើផ្លូវ ហើយរងផលប៉ះពាល់ដល់លលាដ៏ក្បាល និងខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ បើមើលពីចំហៀងក្បាលរបស់គាត់បាត់អស់ពាក់កណ្តោល ហេតុនេះហើយទើបគ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់ក្បាលរបស់គាត់ឲ្យដូចដើមវិញ។ បច្ចុប្បន្ននេះលោក Scott នៅតែមានការលំបាកក្នុងការទំនាក់ទំនង ក៏ដូចជាសកម្មភាពប្រចាំថ្ងៃ ហើយគាត់មិនអាចអង្គុយ ក្រោកឈរ និងការចុះពីលើគ្រែដេកជាដើម។ សម្រាប់លោក Neil ដែលជាចៅហ្វាយមានអារម្មណ៍សោកស្តាយចំពោះអ្វីដែលគាត់បានធ្វើមកលើលោក Scott ខ្លាំងណាស់ ហើយគាត់ក៏ត្រូវចោទប្រកាន់ពីបទបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរ និងត្រូវជាប់ពន្ធធាគារ ១៦ ខែ៕
ព័ត៌មានជាតិ
មតិយោបល់