ព័ត៌មានជាតិ

រថយន្តលុចស៊ីសបុកម៉ូតូឆ្លងផ្លូវ រួចបន្តទៅបុករថយន្តកាមរី បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់

កំពង់ធំៈ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៥៨នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលុចស៊ីស បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ ហើយបន្តរេចង្កូតទៅបុករថយន្តកាមរី(បាឡែន) ដែលកំពុងចរាចរណ៍ក្នុងកន្លងផ្លូវផ្ទុយទិស០១គ្រឿងទៀត បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ ។

រថយន្តម៉ាក លុចស៊ីស ពណ៌ស ស្លាកលេខកំពង់ធំ 2A.2030 ធ្វើដំណើរពីជើងទៅត្បូងដោយឈ្មោះ តុង ឈីវ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសួរបំភ្លឺ មុខរបរបើកបររថយន្ត មានអ្នករួមដំណើរចំនួន ០២នាក់៖
១-ឈ្មោះ លាត គឹមលី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របួសធ្ងន់ មុខរបរកសិករ។
២-ឈ្មោះ ណាន ព្រឿង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ របួសធ្ងន់មុខរបរកសិករ។

ម៉ូតូ ហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1S.9456 បើកបរចេញពីផ្លូវបាត់សិទ្ធពីត្បូងទៅជើង ហើយបត់ស្តាំឆ្លងកាត់ផ្លូវដោយឈ្មោះ លី វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាពមុខរបរកម្មករធ្វើទឹកកក។

រថយន្តម៉ាក កាមរី(បាឡែន) ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AG.9667 បើកបរពីត្បូងទៅជើងដោយឈ្មោះ យី សុបញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសធ្ងន់មុខរបរបើកបររថយន្ត។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរចេញពីផ្លូវបាត់សិទ្ធហើយឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្តលុចស៊ីស បើកបរមានល្បឿនលឿននៅចំណុចផ្លូវប្រសព្វ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់