កណ្ដាលៈ កាលពីម៉ោង ៧ និង០០នាទីយប់ថ្ងៃទី ១២ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យីម ឡៃធី ភេទប្រុស អាយុ ៣ខែ កន្លះ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅក្នុងបន្ទុក (ទារក)។ ជនសង្ស័យឈ្មោះ រិ រ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនបាន) ។
ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យស្រវឹងស្រា និងប្រើប្រាស់សារធាតុញៀនហួសកម្រិត បានយកជនរងគ្រោះពីក្នុងអង្រឹង ក្រោមសំយ៉ាបផ្ទះបោះទៅលើដីភក់។
ក្រោយមកឪពុក ម្តាយក្មេងរងគ្រោះ បានយកជនរងគ្រោះទៅមន្ទីរពេទ្យគន្ធ
បុប្ផាភ្នំពេញ ដើម្បីព្យាបាល រួចឪពុកក្មេងរងគ្រោះ បានដាក់ពាក្យបណ្តឹងលើជនសង្ស័យ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់