ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ បន្ទាប់ពីព្រួតវាយទៅលើយុវជន២នាក់រងរបួស នៅស្រុកខ្សាច់កណ្ដាល

កណ្ដាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលចាប់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យខាងលើនេះ ផឹកស្រាស្រវឹងវាយតប់ទៅលើយុវជន២នាក់ទៀតរងរបួសយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា៖ ក្រុមជនសង្ស័យមានគ្នា៦នាក់ ចាប់ខ្លួនបាន២នាក់ ទី១.ឈ្មោះ ផាត វិជ្ជា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ទី២.ឈ្មោះ ទ្រី ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ រីឯ៤នាក់ទៀតរត់គេចខ្លួន ឈ្មោះ សៀក សុីន ភេទប្រុស អាយុ១៩ឆ្នាំ ,ឈ្មោះ ស៊ុន ហៀងភេទប្រុស អាយុប្រហែល១៩ឆ្នាំ ,ឈ្មោះ ឆៃហៀង ភេទប្រុស អាយុប្រហែល១៩ឆ្នាំនិងម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះមានគ្នា៣នាក់ របួស២នាក់ ទី១.ឈ្មោះ យុឹម ម៉ារុត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត (របួសស្មាខាងស្ដាំ ១កន្លែងដេ៤ថ្នេរនិងរបួសក្រោយស្មាខាងឆ្វេង១កន្លែងដេរ១០ថ្នេរ) ទី២.ឈ្មោះ គង់ រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង (របួសខ្នងមួយកន្លែងដេថ្នេរ) ទី៣.ឈ្មោះ មុឺន សាមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរជាងពិដាន (ខូចខាតម៉ូតូបែកក្បាលម៉ូតូ១កន្លែងបែកកុងទរ័១ បែកស្តុបមុខទាំងសង្ខាងនិងបែកស្តុបក្រោយ)។ ជនរងគ្រោះទាំង៣នាក់ មានទីភូមិលេី ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ដោយឡែកវត្ថុតាងចាប់យក៖ ដែកទីបជ្រុង១កំណាត់ ,ដំបងឈើ១កំណាត់ ,ដើមអំពៅ១ កំណាត់ ។

ប្រភពដដែលបន្តថា៖ មុនពេលកេីតហេតុក្រុមជនរងគ្រោះបានជិះម៉ូតូ៣គ្រឿងបាន
ទិញស្រាបៀមកផឹកនៅលេីសួនច្បារផ្លូវផ្លោះក្នុងក្រុមហ៊ុន7NG ។ ចំណែកឯក្រុមជនសង្ស័យមួយក្រុមទៀត បាននាំគ្នាផឹកនៅលេីសួនក្បែរគ្នា លុះដល់វេលាម៉ោង២០និង០០នាទីនាថ្ងៃដដែលស្រាប់តែបក្ខពួកជនសង្ស័យមានគ្នា៦នាក់បានកាន់ដំបងឈេី ដើមអំពៅ ដែកទីបជ្រុង និងកាំបិតបុង័តោទៅព្រួតកាប់ទៅលេី ក្រុមជនរងគ្រោះ បណ្តាលត្រូវឈ្មោះយុឹម ម៉ារុត របួសលេីស្មាខាងស្តាំ និងលេីស្មាខាងឆ្វេង ហេីយចំណែកឈ្មោះគង់ រតនា ត្រូវរបួសខ្នង ១កន្លែងហេីយបាននាំគ្នារត់គេចខ្លួន បន្ទាប់មកបក្ខពួកក្រុមជនសង្ស័យនាំគ្នាកាប់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿង ក្រោយមកបាន កម្លាំងប៉ុស្តិ៍វិហារសួគ៌និងសន្តិសុខក្រុមហ៊ុន7NG បានចុះអន្តរាគមន៍ឃាត់ជនសង្ស័យបាន២នាក់មានឈ្មោះផាត វិជ្ជា
និងឈ្មោះទ្រី ពៅ រួមទាំងវត្តុតាងបញ្ជូនមកអធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕

 

មតិយោបល់