ព័ត៌មានជាតិ

អគ្គិភ័យឆេះកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង បណ្តាលឲ្យខូចខាត និងបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីអគ្គិភ័យឆាបឆេះ កសិដ្ឋាន ចិញ្ចឹមមាន់០១កន្លែង បណ្តាលឲ្យរងការខូចខាត និងបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារ ។

ជនរងគ្រោះឈ្មោះ នង សុខុម រស់នៅ ភូមិ-សង្កាត់កើតហេតុ ។ ករណីខាងលើនេះ បណ្តាលឲ្យឆេះទ្រុងមាន់ចំនួន០២ ទ្រុង ក្នុងទ្រុងនីមួយៗ មានទំហំ ៨ គុណ ៥០ ម៉ែត្រ ។ ​ជីអស់ចំនួន ៨០ បាវស្មើ ០៤ តោន,លុយខ្មែរ ១០ លានរៀល លុយដុល្លារ ៥០០$, ទូរសព្ទចំនួន០២ គ្រឿង ប្លង់ដី និងឯកសារផ្សេងៗ ។

ក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ ។​ សមត្ថកិច្ចបានប្រើប្រាស់ទឹកចំនួន០២ ឡាន ស្មើនឹង១២ ម៉ែត្រគូប អន្តរាគមន៍បាញ់ពន្លត់ ដើម្បីកុំឲ្យភ្លើងឆេះរាលដាល ។
មូលហេតុៈ បណ្តាលមកពីម្ចាស់ ដុតសំរាមជិតទ្រុងមាន់ បណ្តាលឲ្យឆាបឆេះ ៕

មតិយោបល់