ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនកម្មករសំណង់ម្នាក់ ករណីលួចទាក់ឆ្កែ

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ម៉ោង១២និង០០នាទី ចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្រព្រឹត្តអំពើលួច (លួចទាក់សត្វឆ្កែ) បង្កឡើងដោយជនសង្ស័យ ២នាក់ ស៊ីវិល មធ្យោបាយម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241។

ជនសង្ស័យទី១ឈ្មោះ រិន ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន)
ទី២ មិនស្គាល់(រត់គេចខ្លួន)។

សម្ភារ:បន្សល់ទុក៖
-កាំបិតចុងស្រួចចំនួន២
-ខ្សែហ្វាំងម៉ូតូសំរាប់ទាក់កឆ្កែចំនួន១
-ដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក ចំនួន១
-ម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-2241
-ទូរស័ព្ទដៃចំនួន១ម៉ាក OPPO ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់