ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ យើង នឹងមិនស្វែងរកសង្គ្រាមនោះទេ….

អ៊ីរ៉ង់ៈ អាមេរិកនៅតែបន្តរក្សាយុទ្ធនាការដាក់សម្ពាធអតិបរិមារបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការកើនឡើង ផ្នែកយោធា និងភាពតានតឹង នៅតំបន់ឈូងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

ដោយអាមេរិក បានពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងកំពុងស្វែងរកកងទ័ពជើងទឹកអន្តរជាតិពីសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រហូមហ្សូ ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹក និងសំខាន់បំផុតរបស់ពិភពលោក។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា ការព្យាយាមបង្កើតកងទ័ពជើងទឹក អាចបង្កអស្ថិរភាពដល់តំបន់ទាំងមូល និងបានអំពាវនាវឱ្យនាវាអាមេរិក ចាកចេញពីតំបន់នោះផងដែរ៕

មតិយោបល់