ព័ត៌មានជាតិ

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណី ចាប់រំលោភកូនស្រីខ្លួនឯង

(ខេត្ត​បាលខេត្តបាត់ដំ​) ៖ នៅថ្ងៃទី៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២១ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បា​លខេត្ត​បាលខេត្តបាត់ដំ​ រួមទាំងយោបល់របស់លោកស្រីឧត្តមសេីយ៍ត្រី​ រស់​ ជីវី​ ស្នងការរង​ ផែន​ការងារប្រឆាំងការជួញដូរមនុស្សនិងការពារ​អនីតិជន​ ​លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិ​ការ​​នគរបាលស្រុក​មោងឬស្សី​ បានដឹកនាំធ្វេីការ​ នាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ​ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរ​ ទាក់ទងនឹងករណី​រំ​លោភសេពសន្ថវៈទៅលេីកុមារីជាអនីតិជន​ ។
សូមជម្រាបជូនថា​ នៅថ្ងៃទី​ ៧​ខែ​កក្កដា​ឆ្នាំ​២០​២១​នេះសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹង​ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះ​ ដែលក្នុងពាក្យបណ្តឹងបានរៀបរាប់ពីសកម្មភាពរបស់ជនស​ង័្សយ​ខាងលេី​ ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន​ដែលជាអនីតិជន​ ទេីបមានអាយុត្រឹមតែ​១៥ឆ្នាំប៉ុណ្ណោះកាលពីថ្ងៃទី៤​ខែ​កក្កដា​ឆ្នាំ​២០២១​ ក្នុងខណៈ​ដែលកូនស្រីរបស់គាត់ទៅឃ្វាលគោនៅ​ ចំណុច​វាលស្រែក្នុងឃុំកកោះ​ ស្រុកមោងឫស្សី​ ខេត្តបាត់​ដំបង​ ហេីយសកម្មភាពនេះមិនត្រូវបាន​ ដឹងភ្លាមៗទេ​ ដោយសារជនសង័្សយគំរាមកំហែង​ មិន​ឱ្យកូនស្រីគាត់និយាយ​រហូតដល់ថ្ងៃទី៧​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ទេីបដឹង។
លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការនគរ​បាលស្រុក​មោងឬស្សី​ បានបញ្ជាក់ថា​ នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរបាល​ បុរសជាជនសង័្សយខាងលេី​ បានទទួលស្គាល់កំហុសត្រឹមតែបន្តុិចបន្តួចប៉ុណ្ណោះ​ ពោលគឺបានទទួលស្គាល់ថា​រូបគាត់បានធ្វេីសកម្មភាពទៅលេីកុមារី​នោះមែន​ តែមិនបានសម្រេចដល់ទីជម្រៅនោះទេ​ ដោយសារមានក្មេងៗឃ្វាលគោឃេីញ​ ឆោ​ឡោឡេីង​ សកម្មភាពរបស់គាត់ត្រូវអាក់ខានទៅវិញ។
តែទោះជាយ៉ាងនេះក្តីពេលនេះជនសង្ស័យខាងលើ​ត្រូវបាន​ នគរបាលស្រុកមោងឫស្សីក​សាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាម​នីតិវិធីហេីយ៕
ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មតិយោបល់