កំពង់ឆ្នាំងៈ កាលពីរសៀល ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានជនដៃដល់ជាសាហាយវ៉ៃ និងដំបងដែក បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន បន្ទាប់ពីតាមទាន់ប្រពន្ធ នៅផ្ទះជាមួយសាហាយ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះបណ្តែត ទឹកស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុង-ខេត្តកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុជនរងគ្រោះ មកពីរាយសន្ទូចវិញ រកប្រពន្ធមិនឃើញសួរ អ្នកជិតខាង ទើបដឹងថា ប្រពន្ធខ្លួនទៅជាមួយសាហាយ ។ ខ្លួនក៏បានទៅហៅ ប្រពន្ធឱ្យមកផ្ទះវិញ ទើបឈានដល់ប្រកែកចុះឡើងៗ ។
ជនរងគ្រោះ ឈ្មោះ ឡេ យ៉ាំងជី ភេទប្រុសអាយុ៣១ឆ្នាំ ប្រពន្ធ ឈ្មោះ ង្វៀង ធីកុក អាយុ២៦ឆ្នាំ មានមុខរបរនេសាទ រស់នៅក្នុងភូមិសង្កាត់ក្រុងខាងលើ។
ដោយឡែកជនដៃដល់ពីនាក់ បងប្អូនឈ្មោះ លីន និង ឈ្មោះ យឿង ជនជាតិវៀតណាម រស់នៅ ក្នុងផ្ទះបណ្តែតទឹកដូចគ្នា ក្នុងភូមិសង្កាត់ ជាមួយគ្នា ។
ជនដៃដល់ពីរនាក់ បងប្អូនព្រួតគ្នា យកដំបងដែក មកវាយជនរងគ្រោះចំក្បាល ផ្នែក ខាងឆ្វេង។ មួយកន្លែងទៀត ចំកណ្តាលក្បាលបែកហូរឈាម និងកជើងខាងឆ្វេង ចេញឈាមនិង ធ្លាក់ទឹកត្រូវបានអ្នកជិតខាងជួយយកឡើងគោក ដឹកយកទៅពេទ្យ ព្យាបាលភ្លាមៗ ផងដែរ ។
សមត្ថកិច្ចនគរបាលប៉ុសិ៍្ត រដ្ឋបាលសង្កាត់ផ្សារឆ្នាំង និងនគរបាលប៉ុសិ៍្តរដ្ឋបាល សង្កាត់ខ្សាម សហការគ្នាឆ្លងទូកទៅផ្ទះជនដៃដល់ និងបានឃាត់ខ្លួនទាំងពីរនាក់ បងប្អូននាំយកទៅអធិការនគបាល ក្រុងកំពង់ឆ្នាំង ធ្វើការសាកសួ និងកសាងឯកសារ ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់