ព័ត៌មានជាតិ

សង្ស័យប្រញាប់ដឹកមនុស្សទៅសង្រ្គោះបន្ទាន់ តែអកុសលជ្រុលបុកពីក្រោយរថយន្តធំ បណ្ដាលរងរបួសធ្ងន់ស្រាលបន្ថែមទៀត

កំពង់ចាមៈ កាលពីវេលាម៉ោង ២១ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាមុយ នៃមន្ទីរពេទ្យស្រុកជើងព្រៃ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ។

រថយន្ដសាម៉ុយបង្កជារបស់មន្ទីរពេទ្យស្រុកជើងព្រៃម៉ាក ម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានប៉ះទង្គិចពីក្រោយរថយន្ដ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។

ដំណើររឿង៖ រថយន្តបង្កប្រហែលប្រញាប់ដឹកអ្នកជំងឺមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៅភ្នំពេញ ជាអកុលសជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យរបួសមនុស្ស ៥នាក់ ស្រាល៣នាក់ និងធ្ងន់២នាក់​ ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន៖
១-ឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល
២-ឈ្មោះ ម៉ាត់ រសែត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ )
៣- ឈ្មោះ សេត សេណាល់ ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ )
៤-ឈ្មោះ ហង្ស ចិត្រា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) ៥-ឈ្មោះ សាត សាឡែត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) ។

ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់